Sunday, February 1, 2015

ធនាគារជាតិនៃកម្ពុជា

សូមស្វាគមន៏ចំពោះការមកកាន់គេហទំព័ររបស់យើងខ្ញុំ។
ខ្ញុំបាទឈ្មោះ​ សាង​ វីរ៉ូត ជាសមាជិកក្រុម​ Bank Kon Khmer P7 នេះជាការសាកល្បងរបស់ខ្ញុំ។

មុខងារ និង​ ភារកិច្ចទូទៅរបស់ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា ឬធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជាមានមុខងារ និង ភារកិច្ចដូចតទៅ ៖

១. កំណត់ គោលនយោបាយរូបិយវត្ថុដោយពិគ្រោះជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។

២. ត្រិះរិះរក អនុវត្ត និងត្រួតពិនិត្យនយោបាយរូបិយវត្ថុ និងប្តូរប្រាក់អោយសំរេចទៅតាម គោលដៅដែលបានកំណត់។

៣. ធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុជាប្រក្រតី រួចចេញផ្សាយលទ្ធផល ហើយ លើកសំណើ និងវិធានការជូនរដ្ឋាភិបាល។

៤. ផ្តល់ ឫ ដកហូតអាជ្ញាប័ណ្ណអាជីវកម្មចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និង គ្រឹះ ស្ថានឯទៀត ដែលពាក់ព័ន្ធដូចជា ស្នងការគណនី គ្រឹះស្ថានជម្រះបញ្ជីជាដើម ព្រមទាំងចេញ បទបញ្ជា និងត្រួតពិនិត្យគ្រឹះស្ថានទាំងនោះ។

៥. ត្រួតពិនិត្យប្រព័ន្ធទូទាត់ក្នុងព្រះរាជាណាចក្រកម្ពុជា និងកែលម្អប្រសិទ្ធភាពនៃការ ទូទាត់អន្តរ-ធនាគារ ។

៦. ទទួលភារៈផ្តាច់មុខជាអ្នកបោះផ្សាយរូបិយវត្ថុជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

៧ . ទទួលខុសត្រូវ និងអនុវត្តក្នុងនាមនៃព្រះរាជាណាចក្រកម្ពុជានូវកិច្ចការទាំងឡាយ ដែលជាលទ្ធផលនៃការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជាជាមួយស្ថាប័នអន្តរជាតិ សាធារណៈក្នុងកិច្ចការធនាគារឥណទានរូបិយវត្ថុ។

៨ . តម្លើងតារាងជញ្ជីងទូទាត់។

៩ . ចូលរួមក្នុងការគ្រប់គ្រងបំណុល និ ងឥណទេយ្យជាមួយប្រទេសក្រៅ។

១០ . ចូលរួមក្នុងការបង្កើត និងការត្រួតពិនិត្យទីផ្សាររូបិយវត្ថុ និងទីផ្សារហិរញ្ញវត្ថុ។

១១. ផ្តល់ ឬដកហូតអាជ្ញាប័ណ្ណចំពោះគ្រឹះស្ថាន ដែលចូលរួមក្នុងអាជីវកម្មទីផ្សារប្តូរប្រាក់ សង្ហារឹមប័ណ្ណ ត្បូងថ្ម និង លោហធាតុមានតម្លៃព្រមទាំងចេញបទបញ្ជា និងត្រួតពិនិត្យ គ្រឹះស្ថានទាំងនេះ ។

១២. កំណត់អត្រាការប្រាក់ ។

No comments:

Post a Comment