Sunday, February 1, 2015

ធនាគារជាតិនៃកម្ពុជា

សូមស្វាគមន៏ចំពោះការមកកាន់គេហទំព័ររបស់យើងខ្ញុំ។
ខ្ញុំបាទឈ្មោះ​ សាង​ វីរ៉ូត ជាសមាជិកក្រុម​ Bank Kon Khmer P7 នេះជាការសាកល្បងរបស់ខ្ញុំ។

មុខងារ និង​ ភារកិច្ចទូទៅរបស់ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា ឬធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជាមានមុខងារ និង ភារកិច្ចដូចតទៅ ៖

១. កំណត់ គោលនយោបាយរូបិយវត្ថុដោយពិគ្រោះជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។

២. ត្រិះរិះរក អនុវត្ត និងត្រួតពិនិត្យនយោបាយរូបិយវត្ថុ និងប្តូរប្រាក់អោយសំរេចទៅតាម គោលដៅដែលបានកំណត់។

៣. ធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុជាប្រក្រតី រួចចេញផ្សាយលទ្ធផល ហើយ លើកសំណើ និងវិធានការជូនរដ្ឋាភិបាល។

៤. ផ្តល់ ឫ ដកហូតអាជ្ញាប័ណ្ណអាជីវកម្មចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និង គ្រឹះ ស្ថានឯទៀត ដែលពាក់ព័ន្ធដូចជា ស្នងការគណនី គ្រឹះស្ថានជម្រះបញ្ជីជាដើម ព្រមទាំងចេញ បទបញ្ជា និងត្រួតពិនិត្យគ្រឹះស្ថានទាំងនោះ។

៥. ត្រួតពិនិត្យប្រព័ន្ធទូទាត់ក្នុងព្រះរាជាណាចក្រកម្ពុជា និងកែលម្អប្រសិទ្ធភាពនៃការ ទូទាត់អន្តរ-ធនាគារ ។

៦. ទទួលភារៈផ្តាច់មុខជាអ្នកបោះផ្សាយរូបិយវត្ថុជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

៧ . ទទួលខុសត្រូវ និងអនុវត្តក្នុងនាមនៃព្រះរាជាណាចក្រកម្ពុជានូវកិច្ចការទាំងឡាយ ដែលជាលទ្ធផលនៃការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជាជាមួយស្ថាប័នអន្តរជាតិ សាធារណៈក្នុងកិច្ចការធនាគារឥណទានរូបិយវត្ថុ។

៨ . តម្លើងតារាងជញ្ជីងទូទាត់។

៩ . ចូលរួមក្នុងការគ្រប់គ្រងបំណុល និ ងឥណទេយ្យជាមួយប្រទេសក្រៅ។

១០ . ចូលរួមក្នុងការបង្កើត និងការត្រួតពិនិត្យទីផ្សាររូបិយវត្ថុ និងទីផ្សារហិរញ្ញវត្ថុ។

១១. ផ្តល់ ឬដកហូតអាជ្ញាប័ណ្ណចំពោះគ្រឹះស្ថាន ដែលចូលរួមក្នុងអាជីវកម្មទីផ្សារប្តូរប្រាក់ សង្ហារឹមប័ណ្ណ ត្បូងថ្ម និង លោហធាតុមានតម្លៃព្រមទាំងចេញបទបញ្ជា និងត្រួតពិនិត្យ គ្រឹះស្ថានទាំងនេះ ។

១២. កំណត់អត្រាការប្រាក់ ។

មីក្រូហិរញ្ញវត្ថុប្រាសាក់

សូមស្វាគមន៏ចំពោះការចូលមកកាន់web sideរបស់ខ្ញុំ។
ខ្ញុំបាទឈ្មោះ ឆន ចាន់ថេង​ ជាសមាជិកក្រុមbank konkhmer P7 នេះគឺជាការសាកល្បង
បងរបស់ខ្ញុំ។

មីគ្រូហិរញវត្ថុ AMK


ការសាកល្បង

សូមស្វាគមន៍ចំពោះការចូលមកកាន់ website របស់យើងខ្ញុំ។ ខ្ញុំបាទឈ្មោះ​ផា​​ សុណា ជាសមាជិកក្រុមBank konkhmer P7

ប្រវត្តិធនាគារអេស៊ីលីដាភីអិលស៊ី

 ប្រវត្តិធនាគារអេស៊ីលីដាភីអិលស៊ី
http://www.acledabank.com.kh/kh/khm/ff_history.php
សូមស្វាគមន៍ចំពោះការចូលមកកាន់websiteរបស់យើងខ្ញុំ។
ខ្ញុំបាទឈ្មោះផានដារ៉ា ជាសមាជិកក្រុម Bank ​KonKhmer P7 នេះជាកាសាកល្បងរបស់យើខ្ញុំ សួមអគុណ ។


ព័ត៌មាន​ហិរញ្ញវត្ថុរបាយការណ៍​បង់​ពន្ធ

របាយការណ៍​បង់​ពន្ធ

នៅ​ក្នុង​នាម​ជា​ធនាគារ​ដែល​មាន​តម្លាភាព​មួយ យើង​ខ្ញុំ​សូម​ផ្សព្វ​ផ្សាយ​ជូន​លោក​អ្នក​នូវ​របាយការណ៍​ពន្ធ​ដែល​បាន​បង់ ដូច​មាន​បង្ហាញ​ជូន​នៅ​ក្នុង​តារាង​ខាង​ក្រោម ៖
គិតជាដុល្លារអាមេរិក សរុប * ២០១៣ ២០១២ ២០១១ ២០១០ ២០០៩
ពន្ធប៉ាតង់ ៧៩.៥៣៩ ៦.៨៤៩ ៦.៧៦៨ ៦.៨០២ ៦.៨៧១ ៦.៧២៥
ពន្ធ​លើ​ស្លាក​សញ្ញា ៣៤១.៧៦១ ៥៣.២១០ ៤៥.៣០០ ៦៣.៩០២ ៦៤.៥៥៣ ៣៨.៥៨៦
ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ៩១.៣៥៥ ៣៧.២៩៥ ២៧.៧៩៧ ១១.០២៣ ៩.០៣០ ៦.២១០
ពន្ធ​លើ​អចលន​ទ្រព្យ ២០.៤៤៧ ៦.៧៧៣ ៦.៨៧២ ៦.៨០៣ - -
ប្រាក់​រំលោះ​ពន្ធ​លើ​ប្រាក់​ចំណេញ ១១.៤២៥.៣៦១ ២.៥១៨.៦១២ ២.១៥៣.១៦៧ ១.៧០១.៥០០ ១.៣២៤.១៨៥ ១.១០៩.៥៧២
ពន្ធ​លើ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ ៤៨.៧៦០.៩៦៨ ១៧.៤៥៤.១៣០ ១២.៣៧២.៧៣០ ៧.៣៧៨.២១២ ២.១១៣.៦១៨ ៤.៤៨៤.៥៨០
ពន្ធ​លើ​ប្រាក់​បៀវត្សរ៍ ១៥.៤២៦.៩៧៨ ៣.០៥៨.៧៥៤ ២.៩៥៥.១៩៧ ២.០៥៤.៧៨៩ ១.៩៨៧.១៥០ ១.៩៤៩.៨០១
ពន្ធ​កាត់​ទុក​លើ​ប្រាក់​បញ្ញើ-សន្សំ ៩២៨.៦២៩ ១៣៩.០១៥ ១២២.៩១២ ៩៤.៩៥៤ ៧៦.១៩០ ១៧០.៨៦០
ពន្ធ​កាត់​ទុក​លើ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ ៦.៧០៥.៥១៨ ១.៩០២.៩៥៥ ១.៣៨៤.១១៥ ៩៨២.០០២ ៩៣៧.៦១៩ ៧៤៩.៦០៩
ពន្ធ​កាត់​ទុក​លើ​ថ្លៃ​ជួល​អចលន​ទ្រព្យ ៣.៩៤១.៤៥១ ៥៩៦.៩១៣ ៥៤១.៩១០ ៥២២.៦៩២ ៤៩៥.០៤៣ ៥៣៨.៥៩២
ពន្ធ​កាត់​ទុក​លើ​ថ្លៃ​សេវា​ក្នុង​ស្រុក ១.៩៩២.៨៧៣ ២២៤.៧២៥ ២៣៩.៤៩១ ២៤៩.៤០១ ២២១.៧៣៦ ២០៣.៩៥៤
ពន្ធ​កាត់​ទុក​លើ​ថ្លៃ​សេវា​ក្រៅ​ប្រទេស ១០.៥៨៧.៧១៧ ១.៧០៥.៦៥៥ ១.៤៦៥.៥២២ ១.៤៥១.៧២៨ ១.៥៩៥.០៧៥ ១.៣១៩.៦២៣
សរុប ១០០.៣០២.៥៩៧ ២៧.៧០៤.៨៨៥ ២១.៣២១.៧៨១ ១៤.៥២៣.៨០៨ ៨.៨៣១.០៧០ ១០.៥៧៨.១១០
សរុប​យោង   ១០០.៣០២.៥៩៧ ៧២.៥៩៧.៧១២ ៥១.២៧៥.៩៣០ ៣៦.៧៥២.១២២ ២៧.៩២១.០៥២
សូមស្វាគមន៏ការចូលមកកាន់ website របស់យើង។​ នេះគឺជាការសាកល្បងបង្ហោះព័ត៏មានលើកដំបូង។ ហើយគោលបំណងក្នុងការបង្កើត website​ នេះគឺយើងផ្តត់ទៅលើសេវាកម្មហិរញ្ញវត្ថុនៅប្រទេសកម្ពជា។